
ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២២និង០៥នាទី ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យរូបនោះមានឈ្មោះ គឹម ចាន់រស្មី ភេទប្រុស មុខរបរមិនពិតប្រាកដ ។ ក្នុងប្រតិបត្តិការនោះផងដែរសមត្ថកិច្ច ដកហូតបានវត្ថុតាង រួមមាន ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៤កញ្ចប់ ធំ០៣កញ្ចប់ និងតូច០១កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២ ថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀមួយចំនួន ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕