
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តរេចង្កូតជ្រុ.លទៅបុ.កគូទរថយន្តបែនដឹកដី ដែលឈប់នៅចិញ្ចើមផ្លូវហេតុការណ៍នេះដែរគឺបណ្ដាលឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករជាការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ១៦ខែមិថុនាឆ្នាំ ២០២២ នៅវេលាម៉ោង ៦:៥០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រក្នុងភូមិអន្លង់គង សង្កាត់ព្រៃសខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបាបឃើញបុរសម្នាក់បើករថយន្តកូរ៉េពណ៌សបើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ សង្ស័យថាងងុយដេក បានរេចង្កូតមកខាងស្ដាំដៃជ្រុ.លទៅបុ.កជាមួយនឹងរថយន្តកុងតីន័រ ដែលឈប់នៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណាំផ្នែកខាងមុខ នឹងធ្វើឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ពេលនោះខាងរថយន្តបែនដឹកដី មិនបានទាមទារសំណងទៅលើរថយន្តបង្កនោះទេ សម្រេចចិត្តឲ្យរថយន្តបង្កហៅរថយន្តផ្សេងទៀត មកសណ្ដោងយករថយន្តទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕