
អនុវត្តតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល
សមប្អូនៗកុំយកគំរូតាម
ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១១:៣០នាទី ព្រឹក
តាមរយៈការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកអភិបាលស្រុកសូទ្រនិគម និងក្រោមការដឹកនាំជំនាញដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះបង្រ្កាបករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នា ព្រមទាំងកាន់កាបិតខ្វែវអូសតាមផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្មេងទំនើងទាំងនេះ មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ ជីវ សុចិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២-ឈ្មោះ ឆៃ ឆំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រវ៉ាលឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
៣-ឈ្មោះ ចង់ ចិន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
៤-ឈ្មោះ តំ និល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រវ៉ាលឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
កើតហេតុភ្លាម កម្លាំងយើងបានចុះទៅនាំយកពួកក្មេងទាំងនោះមកសួរនាំនៅអធិការដ្ឋាន ។ ក្រោយសាកសួរ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានជិះម៉ូតូដេញវាយគ្នា និងបានកាន់កាបិតខ្វែវអូសតាមផ្លូវពិតប្រាកដមែន ។
ចំណាត់ការរបស់សមត្ថកិច្ច : ដោយសារពុំទាន់មានការវាយតប់គ្នា ក៏មិនទាន់មានរបួសស្នាមអ្វីទេ (មានកាំបិតខ្វែវដាក់តាមខ្លួន ប៉ុន្តែមិនទាន់បានប្រើប្រាស់កាប់គ្នាទេ) ករណីខាងលើនេះ យើងបានសហការជាមួយអាជ្ញាធរភូមិ អាណាព្យាបាល ដកហូតកាបិតខ្វែវចំនួន ០១ ដើម កោរសក់ពួកគាត់ ធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និង អនុញ្ញាតអោយអាណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញ ៕
ប្រភពពី ៖ អធិការដ្ឋានគរបាលស្រុកសូត្រនិគម