
ខេត្តក្រចេះ ៖ សមត្ថកិច្ចតាមចាប់ខ្លួនបានជនសង្ស័យម្នាក់កាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដែលបានធ្វើសកម្មភាពគំរាមនិងសំឡុងក្មេងស្រីពីនាក់ ដែលជាបងប្អូនបង្កើតនឹងគ្នាដោះយកបានក្រវិល១គូរ និងទូរសព្ទ័ដៃ១គ្រឿង នៅពេលដែលឪពុកម្តាយក្មេងស្រីទាំងពីចេញទៅស៊ីឈ្នួលគេរូចទុកកូនស្រីទាំងពីរឲ្យនៅចាំផ្ទះដែលស្ថិតនៅដាច់ស្រយាលពីអ្នកភូមិ។ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមាន ឈ្មោះ កែវ សេងហុង អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះគែជាមុខសញ្ញាខាស់ដែលធ្លាប់ជាប់ពន្ធនាគារកន្លងមក។
ក្មេងស្រីដែលជាជនរងគ្រោះទាំងពីរទី ០១ ឈ្មោះ ប្រាល់ សុភណ្ឌ័ អាយុ១១ឆ្នាំ និង
ទី០២-ឈ្មោះ ប្រាល់ សុផៃ អាយុ៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ ឪពុកម្តាយរបស់ពួកគេជាប់រវល់ទៅដេីរឈ្នួលធ្វើការឲ្យគេ ដោយទុកកូនស្រីទាំងពីរនៅចាំផ្ទះតែពីរនាក់បងប្អូន ។ ក្រោយពីបានធ្វើការសាកសួររួចមក ជនសង្ស័យថា រូបគេបានឃេីញផ្ទះជនរងគ្រោះនៅដាច់ស្រយាលពីគេផងនោះ ទើបចូលទៅស្រែកសំឡុតនិងគំរាមឲ្យក្មេងស្រីជនរងគ្រោះទាំងពីរនាក់បងប្អូន ដោះយកក្រវិលម្នាក់១គូរ ស្មេីទម្ងន់១ជី (ផ្លាកទីន) និងទូរសព្ទ័ចុចពិលចំនួន០១គ្រឿង ក្រោយពីបានធ្វេីសកម្មភាពរួចជនសង្ស័យក៏បានរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញានិងតាមប្រមាញ់ចាប់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ការចាប់ខ្លួនបាននេះ គឺក្រោយលោកស្រីអនុភូមិស្រែត្រែងបានរាយការណ៍ទៅកាន់នគរបាលរដ្ឋបាលប៉ុស្ត៍ក្បាលដំរីថា មានករណីកំហែងយក មួយកើតឡើងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ លុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលដំរី បានចុះស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនៅលើផ្ទះរបស់គេ និងយកមកធ្វើការសាកសួរ ។

