
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត ជាមួយនិងរថយន្តក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យដួ.លខ្ទា.តចូលក្រោមរថយន្តបណ្ដាលឲ្យកិនចំពាក់កណ្ដាលខ្លួន ស្លា.ប់ភ្លាៗ យ៉ាងអាណោចអាធ័ម ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មុនកើតហេតុបានឃើញបុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ងត៍ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 5A-2726 បើកបរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើជាប់និងស្ពានថ្ម ក៏មានបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ចាម1W-8037 ជិះតាមបណ្តោយផ្លូវ២១៧ ស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជិះឡើងខាងស្តាំដៃ ក៏ទាក់ដៃចង្កូតនិងរថយន្ត បណ្តាលឲ្យដួ.លខ្ទា.តចូលក្រោមរថយន្ត បណ្ដាលឲ្យកិនចំពាក់កណ្ដាលខ្លួនខាងក្រោម បណ្តាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម ភ្លាមនោះតៃកុងរថយន្តក៏បានបើកទ្វារ ចុះរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។





