
ឧត្ដរមានជ័យ ៖ ប្រទះឃើញសាកសពបុរសវ័យម្នាក់ក្រោយពីបាត់ខ្លួនអស់មួយថ្ងៃ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង ១៥ៈ៤០នាទី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២វេលា នៅម៉ោង១៥ៈ៣០នាទី សមាជិកអតីតយុទ្ធជន ឃុំអន្លង់វែងម្នាក់ឈ្មោះ ឡាច រីន ភេទ ប្រុស អាយុ ៦២ឆ្នាំអត្តលេខ RA120030300
មានទីលំនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។
ប្រភពពីក្រុមគ្រួសារបានបន្ថែមថា បុរសខាងលើបានបាត់ខ្លួនកាលពីថ្ងៃ១០ខែ មិថុនាឆ្នាំ ២០២២ ពេលគាត់ស្រវឹងស្រាហើយបានទៅដាក់មងក្នុងអូរ ក្រោយមកទើបក្រុមគ្រួសារបានដើររក ទើបឃើញនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ៈ៤០នាទីរសៀល ហើយបុរសខាងលើបានរលង់ទឹកស្លាប់បាត់ទៅហើយស្ថិតនៅចំណុចអូរអំបិល ភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពី សមត្ថកិច្ច ជំនាញនៃអធិការនគរបាល ស្រុកអន្លង់វែង បានចុះមកត្រួតពិនិត្យនិង ធ្វើកោសល្យវិច័យ ហើយបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕