
បន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ត្រូវបានសម្ថកិច្ចក្រុងប៉ោយប៉ែតធ្វើ ការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបន្ទាប់ពីពួកគេជិះម៉ូតូកាប់លើជនជាតិចិនពីរករណីផ្សេងគ្នាបណ្តាលអោយរងរបួសធ្ងន់ដេកពេទ្យទាំងមិនដឹងរឿង។
ប្រភពពីលោក សៅ សារឿន អធិការនគរបាលកហរយងប៉ោយប៉ែតបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តក្នុងការរក្សាសន្តិសុខសុវត្ថភាពជូនពលរដ្ឋក៍ដូចជាជនបរទេសកាលពីយប់ទី ១១ ខែ មិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋមានករណីហិង្សាចំនួន២ករណីបន្តបន្ទាប់គ្នានាពេលយប់នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ ដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនពីរនាក់ផ្សេងគ្នាម្នាក់ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យ នគររាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។
ក្រោយមកបានបន្តធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ទៀតឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត រងរបួស លើស្មាផ្នែកខាងស្ដាំ។
បន្ទាប់ពីកើតហេតុកើតហេតុរួចជនបង្ករបានរត់គេចខ្លួនបាត់ដោយឡែកជនរងគ្រោះទាំងពីបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងពេទ្យឯកជន។
បន្ទាប់ពីបានទទួលពត៌មានភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យកាំម៉េរ៉ាសុវត្ថិភាព បានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានដកហូតបានាម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស-ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446
ជនសង្ស័យទាំងពីរនាក់មាន
១ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ជាជនដៃដល់កាន់ដាវកាប់លើជនរងគ្រោះ
២ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ជាអ្នកបើកម៉ូតូឌុបជនដៃដល់។
ក្រោយពីការសាកសួរជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិនខាងលើពិតប្រាកដមែន ដោយពុំមានគំនុំអ្វីឡើយដោយការពិតជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ខាងលើដើររកបុរសខ្មែរម្នាក់ដែលបណ្តើរសង្សាខ្លួន។
ដោយយោងតាមចម្លើយសារភាពកម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីទៅតុលាការ។