
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម (យកដុំថ្មគប់ និងវាយ បណ្ដាលឲ្យស្លាប់) ។
ហេតុការណ៍នេះកើតទ្បើងនៅយប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២២ ឈានចូល ថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២២) ស្ថិតនៅត្រង់ចំណុចមុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ គួច សុភា នៃអធិការនគរបាល ខណ្ឌសែនសុខ បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វេីការស្រាវជ្រាវបង្រ្កាបករណីឃាតកម្ម(យកដុំថ្មគប់ត្រូវក្បាលនឹងយកខ្សែក្រវ៉ាត់វាយ)នៅត្រង់ចំណុចមុខក្លឹបហ្គោលឡាញផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ជនសង្ស័យទាំង៣នាក់រួមមាន ៖
១-ឈ្មោះ រ៉ាត់ ណារ៉ាក់ ហៅ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ពិន បូរី ហៅ (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ អូន ដារ៉ា ហៅ (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យ ស្លាប់។
ជនរងគ្រោះ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថា នៅលើសាកសពមានស្នាមវាយនឹងក្បាលខ្សែក្រវ៉ាត់ គប់នឹងដុំថ្មត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសមៈ ។
សម្ភារៈបន្សល់ទុកកន្លែងកើតហេតុ មាន ដុំថ្ម០១ដុំ និងក្បាលខ្សែក្រវ៉ាត់០១ ។