
ភ្នំពេញ៖ ដោយអនុវត្តតាមទបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង ១១:០០នាទី លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមួលដ្ឋានខណ្ឌ ដែលតែងតែបង្ករអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង បង្ករឲ្យកើតមានករណី លួច,ឆក់,ផ្លន់ និងសកម្មភាពឈរបោកជាដើម ។
ហើយធ្វើការប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និង ក្រុមម៉ូតូដែរឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបី ០១នាក់ យកទៅ សាលាខណ្ឌដូនពេញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និង បង្ហាត់បង្រៀនចំណេះជំនាញដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ ។