ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូតាមដងផ្លូវសុខៗត្រូវបានជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់ការបូបស្ពានបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខវត្តស្ទឹងមាន តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះសំណាង អាយុ២៤ឆ្នាំ មុខរបបអ្នករត់ឯកសារដឹកតាមអនឡាញនិងជានិស្សិតឆ្នាំ៤ ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ក្នុងការរបូបនារីរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះរួមមាន ៖ ប៉ាស្ព័រឆ្លងដែនចំនួន៥សន្លឹក ,ទូរស័ព្ទដៃ១២bro mak ចំនួន១គ្រឿង ,លុយ៣០$ ,អត្តសញ្ញាណប័ណ្ណ១សន្លឹក ,កាតចាក់វ៉ាក់សាំង១សន្លឹក។
បេីតាមសម្ដីនារីរងគ្រោះបានឱ្យដឹងថា មុនកេីតហេតុ រូបនាងជិះម៉ូតូមួយគ្រឿងម៉ាក GBX ពណ៌ឈាមជ្រូក គ្មានស្លាកលេខ តែម្នាក់ឯង ធ្វេីដំណេីរពីម្តុំផ្សារដេីមគរបំណងទៅផ្ទះម្ដុំលូប្រាំ ដោយជិះតាមបណ្តោយផ្លូវមុន្នីរ៉េត ទិសដៅពីកេីតទៅលិច ខណៈមកដល់វត្តស្ទឹងមានជ័យបន្តិចជិតដល់ផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វេីដំណេីរមកតាមក្រោយ ហេីយធ្វេីសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់នាងបានសម្រេច រួចជិះគេចខ្លួនដោយសុវត្តិភាព បេីទោះបីរូបគាត់ខំស្រែកថាចោរៗដេីម្បីឲ្យគេជួយក៏គ្មានអ្នកជួយដេញតាមដែរ។ក្រោយកេីតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ភ្លាមៗ ដេីម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ និងយកសម្ភារៈមកវិញ ។គួបញ្ជាក់ថាចំពោះទីតាំងម្តុំវត្តស្ទឹងមានជ័យតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋអ្នកធ្វេីដំណេីរជាញឹកញាប់ ធ្វេីឱ្យពលរដ្ឋមានការព្រួយបារម្ភពេលធ្វេីដំណេីរឆ្លងកាត់តំបន់នោះម្តងៗ។ ពលរដ្ឋស្នេីរដល់លោក ម៉េង វិមានតារាអធិការនគរបាលខណ្ឌមានជ័យមេត្តាដាក់កម្លាំងល្បាតក្នុងមូលដ្ឋានងាយរងគ្រោះជាពិសេសតំបន់វត្តស្ទឹងមានជ័យតែម្តង ដេីម្បីអនុវត្តតាមគោនិយោបាយ ភូមិ សង្កាត់មានសុវត្តិភាព ៕