
ភ្នំពេញ ៖ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា (ប្រើជើងធាក់ផ្តួល ប្រើខ្សែក្រវ៉ាត់ដេញ វាយ និងវាយតប់យកម៉ូតូ) កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង០៩និង ៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញស្រាវជ្រាវ ហេតុការខាងលើកើតឡើងនៅម្តុំបន្សាបគ្រឿងញៀន ឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យ០៣នាក់ ទី១មានឈ្មោះ ម៉ាន់ កែវជីវិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ទី២មានឈ្មោះ រុំ ថារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី៣មានឈ្មោះ ណាង រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ប្រភពពីសមត្ថកិច្ចបានបន្ថែមទៀតថា ជនសង្ស័យទាំង ០៣នាក់នេះបានធ្វើសកម្មភាពយកជើងធាក់ផ្តួលនឹងបានប្រើខ្សែក្រវ៉ាត់ដេញវាយ និងវាយតប់យក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមើអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953 របស់ជនរងគ្រោះឈ្មោះ ជុំ សិរីសួរ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ មានទីលំនៅផ្ទះលេខ៧៧ ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953 ។
ក្រោយពីកើតហេតុរួចនជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕