
ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានឃាតករលួចវា.យ បណ្តាលអោយដេកស្លា.ប់នៅនិងមុខផ្ទះ ហើយអ្នកដែលវាយលោកយាយនោះគេកំពុងដាក់ការសង្ស័យ ទៅលើចៅប្រុសដែលញៀ.នថ្នាំ ដែលបានគេចខ្លួនបាត់ ។ ឃា.ត.ក.ម្មនេះ កើតឡើងកាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ វេលាម៉ោង០៤:៤០នាទីព្រឹក នៅមុខផ្ទះលេខ១៦៧ ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ជនរងគ្រោះមាន ឈ្មោះមុំ.ហៀង អាយុ៧៧ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ។ ត្រូវបានឃា.ត.ក.រលួចវា.យ បណ្តាលអោយដួលផ្កាប់មុខស្លា.ប់នៅលើជណ្តើរឡើងទៅផ្ទះ ។ បើយោងតាមការបំភ្លឺពីកូនស្រីស.ពបានអោយដឹងថា នៅមុនពេលកើតហេតុ នៅពេលដែលគាត់កំពុងតែដេកនៅលើផ្ទះ ស្រាប់តែបានឮសំលេងស្រែករបស់ម្តាយគាត់ និងសម្លេងវា.យ ។ ភ្លាមៗ គាត់ក៏បានចុះមកស្រាប់តែឃើញម្តាយរបស់គាត់បានដួលផ្កាប់មុខ ស្លា.ប់បាត់ទៅហើយ ដោយមានស្នាមបែកក្បាល និងមានឈាមហូស្រោចពេញលើជណ្តើរ ។ហើយនៅកន្លែងកើតហេតុនោះ គេឃើញមានចបកាប់ដងដែកមួយនៅពីលើស.ព ។ ប្រភពពីក្រុមគ្រួសារស.ពបានអោយដឹងថា ម្តាយរបស់ខ្លួនតែង តែក្រោមពីយប់ ដើម្បីដាំបាយ និងដាំបបរ តែមិននឹកស្មានថា ត្រូវជនដៃដល់លួចវាយ សម្លា.ប់បែបនេះសោះ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត្យស.ព និងបានបញ្ជាក់ថា ស.ពមានស្នាមរបួសផុងលលាដ៍ក្បាលជាច្រើនកន្លែង ,ជាំភ្នែក និងដើមដៃស្តាំបាក់ឆ្អឹង។ សមត្ថកិច្ចក៏បានសន្និដ្ឋានថា ការស្លា.ប់របស់លោកយាយគឺ ដោយសារតែការប៉ះទង្គិច ក្បាលធ្ងន់ធ្ងរ ដែលគេសង្ស័យថា ឃា.ត.ករបានប្រើចប់កាប់ វាយទៅលើលោកយាយបណ្តាលអោយដួលស្លា.ប់រួចគេចខ្លួនបាត់ដែលបន្សល់ទុកចប់កាប់នៅកន្លែងកើតហេតុ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីការស្លា.ប់របស់លោកយាយ ចៅប្រុស ស្រ្តីចំណាស់រូបនោះ បានបាត់ខ្លួន ហើយសមត្ថកិច្ចដូចជាក្រុមគ្រួសារបានដាក់ការសង្ស័យទៅលើ ចៅប្រុសរូបនោះដែលជាមនុស្សញៀ.នថ្នាំថាជាឃា.ត.ករវា.យស.ម្លា.ប់លោកយាយខ្លួនឯង ។