
ភ្នំពេញ ៖ ជនបរទេសម្នាក់ បានបើករថយន្តLexusRX300មួយគ្រឿង ទំនងជាស្រវឹង បើកយ៉ាងលឿនក៏បានរេចង្កូតទៅបុករនាំងថ្មគល់ស្ពាន៧មករា បាក់មួយកង់ ដោយរងយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកនិងបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើង គ្រោះថ្នាក់នេះមិនមាននរណាម្នាក់រង់របួសឡើយ។
ហេត្ការណ៍ខងលើនេះ កើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ៣ ទៀបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចគល់ស្ពានអាកាស៧មករាខាងកើត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស ជាជនជាតិចិនម្នាក់បើករថយន្តម៉ាកLexus RX300 ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ2AZ-3992 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចលុះ មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុ.ករនាំងថ្មដែលនៅខាងស្តាំដៃចំពេញទំហឹង និងបន្តទៅបុ.កបង្គោលភ្លើងមួយដើមទៀត ចំណែករថយន្តវិញ បានក្រឡា.ប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តបង្កវិញត្រូវសមត្ថកិច្ចឃាត់ភ្លាមៗឲ្យនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ បាបចុះមកពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្ត មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕