
បាត់ដំបង៖ បុរសម្នាក់ខឹងនិងប្រពន្ធដុតម៉ូតូចោល ក៏បានឆេះដល់ផ្ទះអស់ចំនួន៣ខ្នង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង ១០:០០នាទីយប់ នៅចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះរងគ្រោះទី០១ ឈ្មោះ ហេង ហៀប ភេទស្រី អាយុ៤០ឆ្នាំ ផ្ទះមានទំហំ ៨ x៦ម៉ែត្រឆេះអស់ទាំងស្រុងរ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មលាយក្តារ គិតជាទឹកប្រាក់អស់ប្រហែល ១០០.០០០.០០០រៀល (មួយរយលានរៀល)។
ម្ចាស់ផ្ទះរងគ្រោះទី០២ មានឈ្មោះ ហេង ហុន ភេទស្រី អាយុ៤៥ឆ្នាំ ផ្ទះមានទំហំ ៤X៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារខូចខាតអស់ទាំងស្រុង រួមទាំងឆេះរថយន្តធុនតូច០១ គ្រឿង- ម៉ូតូ០១គ្រឿង និងសម្ភារ:ជាច្រើនទៀត ខូចខាតអស់ទឹកប្រាក់អស់ប្រហែល ១២០.០០០.០០០រៀល(មួយរយម្ភៃលានរៀល) និង
ម្ចាស់ផ្ទះរងគ្រោះទី៣ មានឈ្មោះ ឈ្មោះហេង ហាក់ ភេទស្រី អាយុ៤៨ឆ្នាំ ផ្ទះមានទំហំ ៨X៦ម៉ែត្រ ឆេះខូចខាតអស់២០% ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មលាយក្តារ គិតជាទឹកប្រាក់ប្រហែល
៤.០០០.០០០រៀល(បួនលានរៀល)។
ប្រភពពីនគរបាលបានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យខាងលើកើតឡើង គឺបណ្តាលមកពីម្ចាស់ផ្ទះទី២ ឈ្មោះ រីម អ៉ីម ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ហេង ហុន បានស្រវឹងស្រា រួចឈ្លោះប្រកែកគ្នា ហើយក៏បានដុតម៉ូតូរបស់ខ្លួនឯងចោល ទើបបណ្តាលឱ្យឆេះរាលដាលដំបូងទៅដល់ផ្ទះខ្លួនឯង និងបន្តឆេះរាលទៅដល់ផ្ទះបងប្អូនបង្កើតចំនួន ០២ខ្នងទៀតខូចខាតស្ទើរតែទាំងស្រុង។
ភ្លាមៗសមត្ថកិច្ចមូដ្ឋានបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យស្រុក ០១គ្រឿង និងរថយន្តច្នៃដឹកទឹកចំនួន ០២គ្រឿងទៀតដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ទើបគ្រប់គ្រងស្ថានការបាន ក្នុងករណីនេះដែរមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើង៕