
ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូឆ្លងផ្លូវយ៉ាងលឿនក៏បាន ជ្រុ.លទៅបុ.កម៉ូតូមួយគ្រឿងទៀត ដែលបណ្តាលឲ្យរងរបួស០៤នាក់ ក្នុងចំំំណោយអ្នកទាំង០៤នោះមានស្ត្រីម្នាក់ ទើបតែលាងឈាម ។
ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:១៥នាទីរសៀល នៅតាមបណ្តោយផ្លូវ២១៧ មុខច្រកចូលបុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខតាកែវ1N-4813 ជិះគ្នា០៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលជាអ្នកជំងឺខូចក្រលៀន ដែលទើបតែចេញពីលាងឈាម នៅឯមន្ទីរពេទ្យរុស្ស៊ី រួចក៏បានត្រឡប់ទៅស្រុកកំណើតវិញ នៅឯខេត្តតាកែវ លុះដល់ចំណុចកើតហេតុក៏មានយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដា CPXពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JC-9260 បើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវ មិនបានប្រុងប្រយ័ត្នក៏ជ្រុ.លទៅបុ.កម៉ូតូដែលនៅខាងមុខ ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលចំនួន ០៤ នាក់។
ក្រោយកើតហេតុគេពុំបានឃើញកម្លាំងសមត្ថកិច្ចចុះទៅនោះទេ ដោយឃើញមានតែរថយន្តសាមុយ របស់មន្ទីរពហុព្យាបាលឯកជន ចំនួន ៣ គ្រឿងប៉ុណ្ណោះ តែដោយសារ ពួកគាត់ប្រាប់ថា ពួកគាត់ គ្មានលុយឯណាទៅពេទ្យទៀតទេ ពួកគាត់សុខចិត្តបញ្ចប់រឿង នៅកន្លែងកើតហេតុ ដោយគ្មានសំណងទាំងសងខាងនោះទេ៕