
យុវជន0៣នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាំគ្នារត់ចូលរថយន្ដកុងតឺន័រ ព្រោះតែបានលេងល្បែងភ្នាល់គ្នាក្នុងបណ្ដាញសង្គម TikTok ដែលបណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ និងម្នាក់ទៀតផុតជីវិតពីគ្រោះថ្នាក់ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុក។សារព័ត៌មាននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចេញផ្សាយថា យុវជនមានអាយុ ១៨ឆ្នាំម្នាក់ មកពីទីក្រុង Tangerang បានស្លាប់នៅនឹងកន្លែងកើតហេតុ នៅពេលដែលពួកគេរត់ចូលទៅខាងមុខរថយន្ដកុងតឺន័រដែលកំពុងបើកលើផ្លូវ ដើម្បីចូលលេងក្នុង Content ដែលមានក្នុង Tiktok មួយឈ្មោះថា (Prank Malaikut Maut) ឬ ប្រែជាភាសាអង់គ្លេសថា (The Angel of Death Prank)។
ព្រឹត្តិការណ៍ខាងលើបានកើតឡើងត្រឹមតែ១ថ្ងៃ បន្ទាប់ពីក្មេងប្រុសជំទង់ ២នាក់ នៅក្នុងទីក្រុង Bandung ត្រូវបានរាយការណ៍ថា បានរតចូលទៅមុខរថយន្ដដឹកទំនិញ ភ្លាមៗមានក្មេងប្រុសម្នាក់បានរត់ចេញពីមុខរថយន្ដទាន់ពេល ខណៈក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ទៀតត្រូវបានរថយន្ដបុកបណ្ដាលឲ្បបាក់ឆ្អឹងលលាដ៍ក្បាល និង បាក់ធ្មេញ ប៉ុន្ដែសំណាងល្អមិនបណ្ដាលឲ្យបាត់បង់ជីវិត។
ប្រភពពីប៉ូលីសក្នុងតំបន់បាននិយាយថា មានអនីតិជនប្រមាណជា ១៤នាក់ នៅក្នុងទីក្រុង ត្រូវបានឃុំខ្លួននៅថ្ងៃតែមួយ ដោយមានការសង្ស័យថា ពួកគេបានធ្វើសកម្មភាពស្រដៀងគ្នានេះ
ក្រោយកើតហេតុគណនី Twitter ផ្លូវការទីក្រុង Tangerang បានកាត់ត Blur និង បង្ហោះវីដេអូគ្រោះថ្នាក់នេះ ដោយសរសេរថា (សកម្មភាពមិនប្រយ័ត្នរបស់ក្រុមយុវជន ក្នុងការបញ្ឈប់រថយន្ដនៅតាមដងផ្លូវ បានសម្លាប់មនុស្ស)៕