
ភ្នំពេញ៖ ប្រទះឃើញបុរសម្នាក់ដេកស្លា.ប់ក្នុងបន្ទប់ទឹកស្ថិតនៅបន្ទប់ជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កជាការភ្ញាក់ផ្អើល កាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២២វេលាម៉ោង១០:៣០នាទី ។
បើតាមសម្តីរបស់ចៅជនរងគ្រោះបានប្រាប់អោយដឹងថា គេបានលឺជីតារបស់ខ្លួនត្អូញត្អែថាមិនស្រួលខ្លួនកាលពីល្ងាច គាត់ក៏បានកោសខ្យល់អោយរួចរាល់ ហើយក៏នាំគ្នាហួបបាយរួចក៏ចូលសម្រាក់ដូចសព្វដង លុះព្រឹកឡើងលោតាបានមកអង្គុយមុខបន្ទប់និយាយលេងជាមួយអ្នកជិតខាងរួចក៏ទៅក្នុងបន្ទប់ទឹក ដោយដោយបាត់លោកតាយូរពេកគាត់ក៏បានស្រែកហៅតែមិនលឺឆ្លើយ គាត់ក៏សម្រេចចិត្តបើកទ្វាបន្ទប់ទឹកមើលឃើញលោកតាដេកក្នុងបន្ទប់ក៏ប្រញាប់ហៅអ្នកជិតខាងអោយជួយមកមើលទើបដឹងថាលោកតាបានស្លាប់បាត់បង់ជីវិតទៅហើយ រូចក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ។សពជនរងគ្រោះឈ្មោះ សៅ សុគុន អាយុ៦៩ឆ្នាំមានស្រុកកំណើតនៅខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានក៏បានសហការជាមួយកម្លាំងជំនាញត្រួតពិនិត្យកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តសំបួរដើម្បីធ្វើបុណ្យតាមប្រពៃណី៕