
មន្ត្រីយោធាដែលជា នាយរងការិយាល័យទី២ នៃកងពលតូចលេខ ៥២ មានបញ្ហាវិវាទដីធ្លីនៅក្នុងតំបន់ស្រុកសំឡូត ត្រូវបានភាគីម្ខាង បាញ់បាក់ជើង និងធ្លាយពោះទឹកតែមិនស្លាប់ ។ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ៥:៣០ នាទី ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភ្នំព្រ័ត្រ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពពីកន្លែលកើតហេតុបានបញ្ជាក់ថា មុនកើតហេតុ ឈ្មោះ គីម សុខា ហៅ ០៧ ភេទប្រុស អាយុប្រហែល ជាង ៦០ ឆ្នាំ ស្លៀកពាក់ខោអាវទាហាន ដែលមានទំនាស់រឿងដីចំការ ដោយបានប្រតាយប្រតប់គ្នា ជាមួយលោកអនុសេនីយ៍ទោ ទួន សុធា ហៅលេត មាននាទីជានាយរងការិយាល័យទី ២ នៃកងពលតូចលេខ ៥២ នៅពេលនោះកម្លាំងរបស់លោក ទួន សុធា ២ នាក់ទៀត គឺមិនហ៊ានចូលទៅក្បែរនោះទេ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះស្រាប់តែ ឈ្មោះ គឹម សុខា ហៅ០៧ ដកកាំភ្លើងខ្លីបាញ់ទៅលើលោក ទួន សុធាចំនួន២គ្រាប់បណ្ដាលឲ្យ ជើងខាងស្ដាំ និងក្បាលពោះ។
ក្រោយកើតហេតុ ជនបង្កបានដណ្ដើមកាំភ្លើងខ្លីនឹងទូរស័ព្ទមួយគ្រឿងពីជនរងគ្រោះ រួចបើកឡានគេចខ្លួនបាត់ស្រមោល៕