
ព្រះសីហនុ ៖ រថយន្តព្រុសមួយគ្រឿងបើកលឿនដូចហោះ ជ្រុលបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បែកប្រអប់ជើងស្តាំ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន ចន្លោះ គីឡូម៉ែត្រ ១១៧-១១៨ ក្នុង ស្រុក កំពង់ សីលា ខេត្ត ព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0877 បេីកបរដោយឈ្មោះ ថំ ភារៈ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិ សាលា កំរេីក ឃុំ សាលា កំរេីក ក្រុង សៀមរាប ខេត្ត សៀម រាប បានបើកពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងល្បឿនលឿន រហូតដល់ចំណុចកើតហេតុ គេចម៉ូតូមិនទាន់ក៏ជ្រុលបុកពីចំហៀង ម៉ូតូ ហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ ស្ពឺ 1H-0564 ក្នុងដំណើរស្របទិស បណ្តាលឲ្យរងរបួសធ្ងន់ ។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ ម៉ន ម៉េត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ក្នុងភូមិ ចាំស្រី ឃុំ កំពង់ សីលា ស្រុក កំពង់ សីលា ខេត្ត ព្រះសីហនុ របួសធ្ងន់ បែកប្រអប់ជើងស្តាំ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងរួច បានយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយគ្នាពេលក្រោយ ៕