
កំពង់ស្ពឺៈ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ដែលប៉ុនប៉ងចាប់រំលោភ សេពសន្ថវៈក្មេងស្រីម្នាក់កាលពីវេលាម៉ោង ១:៣០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចស្រុកបសេដ្ឋ បញ្ជាក់ថា ជនសង្ស័យឈ្មោះ តើ ឆោវ័ន្ត អាយុ២៥ឆ្នាំ រស់នៅ ភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ បានប៉ុនប៉ងចាប់រំលោភ សេពសន្ថវៈលើក្មេងស្រីរងគ្រោះ ឈ្មោះ ជ ជ ត អាយុ១២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា ។ នៅពេលដែល ម្តាយក្មេងស្រីរងគ្រោះ បានចេញទៅព្រោះស្រូវ នៅខាងជើងផ្ទះ ជនសង្ស័យ ក៏បានដើរទៅក្នុងផ្ទះ សំដៅក្មេងស្រីរងគ្រោះ ហើយបុរសនោះ បាននិយាយថា ” មកពូរកចៃឱ្យ ” ។
សម្ត្ថកិច្ចបានបន្តទៀតថា ក្មេងរងគ្រោះប្រកែកហើយស្រាបតែជនសង្ស័យបានមកចាប់ដៃ ខ្ទប់មាត់មេងស្រីរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែក្មេងរងគ្រោះរើបម្រាស់រួចក៏បានស្រែកឲ្យអ្នកជិតខាងជួយ។
នៅពេលនោះ ប្រជាពលរដ្ឋ ជាអ្នកជិតខាង បានចាប់ឃាត់ជនសង្ស័យ ខាងលើ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការ តាមនីតិវិធីច្បាប់៕