
ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឲ្យមនុស្ស០៣នាក់ រងរបួស។ ហេតុការណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅម៉ោង១២ៈ១០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ករណីខាងលើស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពពីផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាក PRUIS ពណ៌ឈាមជ្រូក នៅក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់កន្លែងកើតហេតុក៌បានបុកនឹងរថយន្តមួយគ្រឿង ម៉ាកLUXES 350 ពណ៌ស ក្នុងទិសដៅពីព្រះសីហនុ ទៅភ្នំពេញនឹងបណ្តាលឲ្យមនុស្សចំនួន ០៣នាក់រងរបួសធ្ងន់។ រថយន្តទី១ ម៉ាក PRUIS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ2C-2141 បើកបរដោយបុរសម្នាក់មានឈ្មោះ ឡុក សៅ អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ នៅក្នុងនោះមានអ្នករួមដំណើរចំនួន៨នាក់ នឹងរងរបួសចំនួន ០២នាក់។ចំណែករថយន្តទី២ម៉ាក LUXES 350 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-1838 បើកបរដោយបុរសម្នាក់មានឈ្មោះ បុន សុខុន អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសត្រូវបានសាច់ញាត្តិយកទៅសពេទ្យភ្នំពេញ។
ក្រោយពីកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីចង់ចាំដោះស្រាយតាមផ្លូវច្បាប់៕