
កំពង់ស្ពឺ៖ យុវជនម្នាក់បើកបរម៉ូតូដួលខ្លួនឯងខ្ទាតចូលក្រោមរថយន្តដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរង់របួសធ្ងន់និងស្លា.ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូស្កុបពី ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1JE-6624 បើកបរដោយឈ្មោះ ណាក់ ណេត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានដួលខ្លួនឯង រួចខ្ទាតចូលក្រោមរថយន្តសាំងយ៉ុង ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2N-3911 ដែលបើកបរពីទិសខាងជើងទៅទិសខាងត្បូងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។
នគរបាលបានបន្តទៀតថា ក្រោយកើតហេតុនគរបាលបានចុះវាស់វែង និងប្រគល់ស.ពយុវជនរងគ្រោះ ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកចំពោះវត្ថុតាងទាំង ២គ្រឿង នគរបាលបាលបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕