
ភ្នំពេញ ៖ បើយោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បានចេញពីកម្មវិធីឡើងគេហដ្ឋានង្មីរបស់បងប្អូនរូចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះ ក្នុងស្ថានភាពស្រវឹង ក៏បានរ៉េចង្កូតទៅបុករថយន្តចតស្ងៀម បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កជាការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅមុខគ្លីនិកសម្រាកព្យាបាល ឧត្តមភាព តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សមត្ថកិច្ចបានបន្តទៀតថា ស.ពជនរងគ្រោះខាងលើមានឈ្មោះ ផុល សារីម ហៅ ពៅ អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានស្រុកកំណើតនៅភូមិព្រៃរលួស ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AM-2987។បើតាមសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់ រួមទាំងជនរងគ្រោះបានទៅចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ប្អូន ដែលស្ថិតនៅជិតកន្លែងកើតហេតុ ។ ចប់កម្មវិធី ពួកគាត់បានហាមជនរងគ្រោះអោយសម្រាកនៅទីនោះមួយយប់សិន តែជនរងគ្រោះមិនស្តាប់ ក៏បានលួចចេញទៅផ្ទះមុន ហើយក៏បានជួបគ្រោះថ្នាក់រហូតស្លា.ប់បាត់បង់ជីវិត។បើតាមកាម៉េរាសុវត្ថិភាពនៅមន្ទីរសម្រាកព្យាបាលខាងលើ បានបង្ហាញអោយដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះខាងលើ បានជិះម៉ូតូតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ប់កបរយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏រ៉េចង្កូតឡើងឃឿនផ្លូវទៅបុកផ្ទប់ជាមួយនឹងរថយន្តដែលចតស្ងៀមចំណែកម៉ូតូជនរងគ្រោះវិញ បានហោះផ្លោងទៅបុកផ្ទប់នឹងរថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀត បណ្តាលឲ្យជនរងគ្រោះស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។ក្រោយកើតហេតុ ស.ពជនរង់គ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូរងគ្រោះ និងរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅការិយាល័យផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕