
ភ្នំពេញ ៖ យុវជនបីនាក់ បង្ហោះម៉ូតូជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវសិស្សបីនាក់ជិះម៉ូតូហុងដាប៊ីតពាក់ផ្លាកលេខ ភ្នំពេញ 1HD-1890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
រហូតមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនបានបង្ហោះម៉ូតូ ស្រាប់តែជ្រុលចង្កូតទៅបុករថយន្តប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ ចំហៀងខាងស្តាំ ធ្វើដំណើតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យបោកខ្ទប់នឹងរថយន្ពេញទំហឹង បណ្តាលឱ្យយុវសិស្សម្នាក់ស្លាប់ភ្លាមៗ និងពីរនាក់ទៀតរងរបួសធ្ងន់។