
ព្រៃវែង ៖ ឯកឧត្តម ហ៊ូ សាគុណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអង្គរទ្រេត និងលោក ប៉ិច សុង អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស ចំនួន ១ ០២៥នាក់ ក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការសំខាន់ៗមួយចំនួន ត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។