
មហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយតារាកំប្លែងដ៏ល្បីប្រចាំទូរទស្សន៍ CTN លោក ចែម ចាន់រ៉ា ហៅ ពែកមី ប្រកាសចាកចេញពី CTN ក្រោមហេតុផលថា ខ្លួនមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីនៅទីនោះ។
លោកអ្នកប្រាកដជាស្គាល់ហើយ លោក ចែម ចាន់រ៉ា ហៅ ពែកមី គឺជាតារាម្នាក់ដែរមានឈ្មោះបោះសំឡេងនៅសង្គមសិល្បៈផងដែរ ស្រាប់តែថ្មីៗនេះគេឃើញតាមការបង្ហោះក្នុងគណនីហ្វេសបុកផ្លូវការលោកពែកមីបានសរសេរខ្លឹមសារដូចនេះថា (ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ)៕