
ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវបើកប្រតិបត្តិការធ្វើការឃាតខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។
ហេតុការណ៍ខាងលើធ្វើឡើងកាលពីវេលា ម៉ោង៨:៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវ៩០៧ ក្រុមទី៨ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើទី១មានឈ្មោះធីម តាំងលីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងបន្ទប់ជួលក្នុងក្រុមទី៤ ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងទី២មានឈ្មោះ ណុប ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះយ៉ាន ធាវី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវ៩៩ ក្រុមទី៨ ភូមិទួលសង្កែ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចដកហូតបានសម្ភារៈដូចជា ម៉ូតូមួយគ្រឿងម៉ាកស្គូបពីពណ៌សពាក់សា្លកលេខ ភ្នំពេញ ១DE- ០៤៧២ ជារបស់ជនរងគ្រោះ (បានប្រគល់ជូនមា្ចស់វិញ) និងម៉ូតូមួយគ្រឿងម៉ាកស៊ីភីអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CB-៩២៤៩ ជារបស់ជនសង្ស័យ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទុកម៉ូតូមុខហាងភ្លេចដកកូនសោម៉ូតូដើរចូលហាងបាត់ ទើបជនសង្ស័យមានឱកាសល្អបានធ្វើសកម្មភាពលួចម៉ូតូទៅបាត់តែម្ដង។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបានបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងនាំមកប៉ុស្តិ៍ធ្វើការសាកសួរបន្ត រួចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕