
កណ្តាល ៖ នារីវ័យក្មេងម្នាក់ដេកស្លាប់នៅកណ្ដាលផ្លូវ ដោយមិនដឹងមូលហេតុ។
សពខាងលើត្រូវគេប្រទះឃើញនៅវេលាម៉ោង០៨និង៣០នាទីត្រូវនិងថ្ងៃទី ២៩ ខែ ឧសាភា ឆ្នាំ ២០២២នេះ នៅលើផ្លូវ 21B ស្ថិតនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចជំនាញចរាចរណ៍បាននិយាយថា តាមការបើសន្និដ្ឋាន មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេដោយមិនមានស្នាមដាច់រលាត់ឬបាក់ដៃបាក់ជើងទេ ករណីនេះទុកឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុនៃការស្លាប់ស្ត្រីម្នាក់នេះ។
សូមបញ្ជាក់ផងដែរថា ភិនភាគសពរបស់ជនរងគ្រោះមានអាយុប្រហែល ២០ ឆ្នាំជាង ស្លៀកពាក់រ៉ូបវាក្លៀកខ្លីពណ៌លឿង សក់ហាយឡាយពណ៌ក្រហម សាក់ដៃខាងស្ដាំមានឈ្មោះ(Sorn .Pisey )រួមទាំងថ្ងៃខែថៃ្ងទី ០២ ខែ ០២ ឆ្នាំ ២០០២ និងដងពោះ ឈ្មោះ យិន សាវិន។
បច្ចុប្បន្នសពជនរងគ្រោះខាងលើបានយកមកតម្កល់នៅសាលជ័យជំនះ ដើម្បីរង់ចាំជំនាញធ្វើកោសល្យវិច័យបន្ត៕





