
កំពង់ឆ្នាំង ៖ កុមារ០២នាក់ បានលង់ទឹកបឹងស្លាប់នៅពេលដែលពួកគេទៅបេះឈូក បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំឃុនរង ស្រុកបរិបូណ៌ ខេត្តកំពុងឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកុមាររងគ្រោះទាំង០៣នាក់ខាងលើបានទៅបេះឈូកជាមួយឪពុកមានម្ដាយមីង ប៉ុន្តែពេលបេះ ឈូក បានដើរបែកគ្នានៅក្នុងបឹងមួយកន្លែងនៅចម្ងាយប្រមាណ ១០០ ម៉ែត្រខាងក្រោយផ្ទះ របស់ពួកគាត់។ លុះពេលកំពុងតែបេះៗឪពុកនិងម្តាយមីងបានបាត់មិនឃើញក្មួយៗ ក៏ដើរត្រឡប់មកវិញ ដោយសង្ស័យនាក់ទាំងពីក៏ចុះរាវក្នុងបឹង ស្រាប់តែឃើញក្មួយៗលង់ទឹកស្លាប់អោបគ្នាទាំង០២នាក់បាត់ទៅហើយ ។
កុមារដែលលងទឹកខាងលើមាន
១ កុមារី យ៉ុង វន្នី អាយុ ១២ឆ្នាំ
២ កុមារា យុ៉ង បញ្ញា អាយុ ៧ ឆ្នាំ ។
កុមាររងគ្រោះទាំង០២ជាបងប្អូនបង្កើតនិងគ្នាដែលមានឪពុកឈ្មោះ សុខ ធី និងម្ដាយឈ្មោះ សុខនី មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
យ៉ាងនេះក្តីដោយមានការសង្ស័យក្រុមគ្រួសារបានដឹកយកក្មេងរងគ្រោះទាំង២នាក់ទៅមណ្ឌលសុខភាពស្រុកបរិបូរដើម្បីជួយសង្គ្រោះ តែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាពួកគេបានស្លាប់បាត់ទៅហើយនិងបានប្រគល់ឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចបានយកទៅធ្វបុណតាមប្រពីណៃ៕