
ភ្នំពេញ ៖ រថយន្តដឹកភេសជ្ជៈ IZE បើកលឿន អកសើរជាមួយឡានដឹកដី បួងចង្កូតគេច ជ្រុលធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ផ្ងាជើង បណ្ដាលឲ្យកៀជាប់រថយន្តបែនមួយគ្រឿងទៀតកំពុងលើកបែនចាក់ដី ហើយបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង៥០ថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោ យផ្លូវ៥០ ម៉ែតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានរថយន្តបែនដឹកដីជាច្រើនគ្រឿងបានតម្រាបគ្នានៅចិញ្ចើមផ្លូវចូលចាក់ដីនៅត្រង់ចំណុចកើតហេតុខាងលើ ខណៈនោះមានរថយន្តបែន២គ្រឿងកំពុងចាក់ដីមួយគ្រឿងចាក់ដីរួចបានបើកចេញ ចំពេលរថយន្តដឹកភេសជ្ជៈIZE កំពុងបើកបរលឿនវ៉ាកអើរ ជាន់ហ្វាំងមិនទាន់ ក៏បួងចង្កូតគេចចេញ មកស្ដាប់ដៃ ជ្រុលធ្លាក់ចិញ្ចើមផ្លូវបណ្ដាលឱ្យក្រឡាប់កៀបជាប់រថយន្តបែនមួយគ្រឿងទៀតកំពុងចាក់ដី បណ្ដាលឲ្យអ្នកបើកបរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ដោយទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុតែម្តង៕