
ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួននិងបញ្ជូនខ្លួនជនសង្ស័យចំនួន ០៤នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីសាកសួរបន្ថែម និងសម្រេចផ្ដន្ទាទោផសទៅតាមផ្លូវច្បាប់ ទាក់ទងនិងករណី ជួញដូរនូវសារធាតុញៀន ដែលប្រតិបត្តិការនេះធ្វើឡើងនៅត្រង់ចំណុចភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមាន ៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០២កញ្ចប់ ទម្ងន់ ៣៧,៦៨ ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង – ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ខាងលើ កំពុងសាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅឡើយ៕