
កំពង់ស្ពឺ ៖ សមត្ថកិច្ចស្រុកបសេដ្ឋ បានឃាត់ខ្លួននារី ០២នាក់ ក្រោយពីបុរសម្នាក់បានដាក់ពាក្យបណ្តឹង បន្ទាប់ពីគេបានចូលហាងម៉ាស្សាហើយបានបាត់លុយជាង ១ ពាន់ដុល្លារសា។ ការឃាត់ខ្លួនថៅកែហាង និងនារីម៉ាស្សាខាងនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចស្រុកបសេដ្ឋបានបន្តឲ្យដឹងទៀតថា យោងទៅតាមបណ្តឹងរបស់ឈ្មោះ អ៊ុ សុខលី ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅម៉ោងប្រហែល ០២ រំលងអធ្រាត្រ បុរសខាងលើបានចូលកន្លែងម៉ាស្សា កោសជប់មួយកន្លែង ស្ថិតត្រង់ចំណុច ភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នៅពេលនោះមាននារីម៉ាស្សាម្នាក់ ឈ្មោះ កន ដាលីន អាយុ ២១ ឆ្នាំ បានមកម៉ាស្សាឱ្យគាត់។នៅពេលគាត់ម៉ាស្សារួច គាត់ក៏បានយកកាបូបមកដកលុយឱ្យថ្លៃម៉ាស្សា ស្រាប់តែបានបាត់លុយអស់ពីកាបូបអស់ ១.៤០០ ដុល្លារ គាត់ក៌បានសួរនារីជានាក់ម៉ាស្សាថា បានដកយកលុយខ្លួនឬអត់? ពេលនោះ នារីម៉ាស្សានោះ ប្រកែកថាអត់ដឹង និងមិនបានយកលុយគាត់ទេទេ។
ប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា នៅក្រោយទទួលបានពាក្យបណ្តឹងពីបុរសជាជនរងគ្រោះ រួចកម្លាំងជំនាញ បានឃាត់ខ្លួននារី ជាម្ចាស់ហាងឈ្មោះ ស្រឿង ម៉េន អាយុ ៣៥ ឆ្នាំ និងនារីម៉ាស្សា ឈ្មោះ កន ដាលីន អាយុ ២១ ឆ្នាំ មកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច នារីទាំង ២ នាក់ បានសារភាពថាៈ ខ្លួនពិតជាបានរួមគំនិតគ្នា លួចយកលុយ ១.៤០០ ដុល្លារ ពីកាបូបរបស់ភ្ញៀវ ពិតប្រាកដមែន។
បន្ទាប់ពីការសារភាពរបស់ នារីជាម្ចាស់ហាង និងនារីម៉ាស្សា កម្លាំងជំនាញ បានកសាង សំណុំរឿងនិងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់។ រីឯលុយ ១.៤០០ ដុល្លារ ដែលនារីខាងលើលួច សមត្ថកិច្ច បានរឹបអូសយកមកវិញ ហើយក៏បានប្រគល់ឱ្យ ម្ចាស់ដើមវិញហើយ៕