
បន្ទាយមានជ័យ ៖ រថយន្ដធុនធ្ងនពីរគ្រឿងបុកគ្នា បណ្តាលឱ្យឆាបឆេះអស់កាប៊ីនមុខទាំងស្រុង។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៤ៈ៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តធុនធំម៉ាក់ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A.2983 បានខូច ហើយចតចោលនៅលើចិញ្ចើមផ្លូវខាងកើត លើគន្លងម៉ូតូនៅខាងឆ្វេង ដោយបានដាក់ស្លាកសញ្ញា ចំណែករថយន្តធុនធំមួយគ្រឿងទៀតម៉ាកស៊ីមីត្រាយឡឺ ពាក់ស្លាកលេខ ភ្នំពេញ 3F.6896 ដែលសណ្តោងរ៉ឺម៉កស៊ីស្តែនស៊ីម៉ុងត៍ ពាក់ស្លាកស្លាក ភ្នំពេញ 4A.8096 ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បានបុកពេញទំហឹងប៉ះចំធុងសាំងធ្វើឱ្យឆាបឆេះផ្នែកកាប៊ីនខាងមុខយ៉ាងសន្ធោសន្ធៅតែម្តង ។ចំណែកអ្នកបើកររថយន្តទាំង០២គ្រឿងវិញ ក្រោយពេលមានគ្រោះថ្នាក់កើតឡើង ក៏បានរត់គេចខ្លួនបាត់។
ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកមង្គលបូរីនិងកម្លាំង ចុះមកបាញ់ទឹកពន្លត់ ហើយខុចខាតតែត្រងចំណុចឆាបឆេះកាប៊ីនមុខអស់ទាំងស្រុង តែមិនបង្កឲ្យនរណាម្នាក់គ្រោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការពិនិត្យវាស់វែងនិងយករថយន្តទាំង០២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕