
សៀមរាប ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកម៉ូតូសិស្សវិទ្យាល័យម្នាក់ បណ្ដាលឱ្យស្លាប់ នៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង ១១ៈ២០នាទី យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅខាងត្បូងមន្ទីរពេទ្យនាគទេព ស្ថិតនៅក្នុងភូមិត្រពាំងត្រែង សង្កាត់ សាលាកំរើក ក្រុងសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដែលជាជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ ជាសិស្សសាលា វិទ្យាល័យអង្គរ ក្រុងសៀមរាប ថ្នាក់ទី១២ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកម៉ូតូម៉ាក ហុងដា MSX ពណ៌ត្រួយចេក ពាក់ផ្លាកលេខ សៀមរាប 1AC 5170 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ បណ្ដាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាសវេង និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី ចំណែករថយន្តបង្រថយន្ដបង្កដែលបើករតគេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវ៕