
កំពង់ស្ពឺ ៖ បុរសម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តកិនពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៦ៈ៣៥នាទីល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះលឹម សុភក្រ្តា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សែ ខ ស្រុកពាមរ៍ ខេត្តព្រៃវែង ធ្វើដំណើក្នុងទិលដៅពីលិចទៅកើត។
លុះមកពេលដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះដួលធ្វើឲ្យខ្ទៀតទាំងម៉ូតូ និងមនុស្ស ទៅខាងឆ្វេងដៃ គ៏ត្រូវរថយន្ដពីរគ្រឿង បើកបរពីកើតទៅលិច ទី០១មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បានទៅជាន់ជនរងគ្រោះដែលដួល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង (អ្នកបើកបរបើករត់គេចខ្លួន) ។
ទី០២រថយន្ដមានម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3E-8324 សណ្ដោងកុងតឺនើ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ4A-6246 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណរថយន្ដបានទៅជាន់ម៉ូតូ(ចុះរត់គេច) ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាសវេង និងបានប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្ដបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ចំពោះរថយន្ដមិនស្គាល់ម៉ាក ដែលបើកបរត់កំពុងតែស្រាវជ្រាវ៕