
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ និងនារីរងគ្រោះតាមចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច និងប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៅវេលាម៉ោង០៥:០៥នាទី ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ត្រង់ចំណុចភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូចេញពីបន្ទប់ជួលដើម្បីទៅរកទិញម្ហូបនៅម្តុំរោងចក្រ QMI ដោយបានទុកទូរសព្ទម៉ាក oppo នៅហោប៉ៅខាងក្រោយ ។ ពេលកំពុងបើកបរម៉ូតូ ហើយក៌ស្រាប់តែឃើញជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់យកទូរសព្ទបានសម្រេច រួចជិះម៉ូតូគេចខ្លួន ប៉ុន្តែភ្លាមៗនោះនារីរងគ្រោះ ក៏ជិះម៉ូតូដេញតាមពីក្រោយ ដោយស្រែកថា ចោរៗ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរនៅតាមទីសាធារណះក៌បាននាំជួយដេញតាម រហូតទៅដល់មុខហាងនំប៉័ងភ្នំពេញ ផ្លូវជាតិលេខ៤ ទើបប្រជាពលរដ្ឋជិះម៉ូតូកៀរបណ្តាលឲ្យម៉ូតូជនសង្ស័យ ទៅបុកនឹងរ៉ឺម៉កកង់បី ដួលទៅនឹងថ្នល់ក៏ត្រូវប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។
បន្ទាប់ពីកើតហេតុខាងលើជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅ តតាមនីតិវិធី ៕