
កណ្តាល ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបើករយ៊ែរថយក្រោយកិនក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្មេងប្រុសដែលជាជនរងគ្រោះមានឈ្មោះ ធី គឹមសេង មានអាយុ១៥ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ រស់នៅភូមិ សង្កាត់ខាងលើ។
រថយន្តបង្ករ ម៉ាកនីសាន់ បែន កង់៦ ពណ៌ត្រេអុី ពាក់ស្លាកលេខ ភ្នំពេញ 3A-5759 ដឹកខ្សាច់ ចំណែកឯអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ មុនកើតហេតុ រថយន្តខាងលើបានដឹកខ្សាច់យកទៅចាក់កន្លែងសំណង់ផ្ទះប្រជាពលរដ្ឋ ដោយរថយន្តរយ៊ែរថយក្រោយដើម្បីចាក់ខ្សាច់ មិនបានប្រយ័ត្ន ក៏បានជ្រុលទៅបុកក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរ ទាំរថយន្ត នាំយកទៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។