
ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចុះទៅបង្រ្កាបនិងឃាត់ខ្លួនបានបុរសម្នាក់ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ដែលជាមុខសញ្ញាចាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្ម ប្រតិបត្តិការនេះកើតឡើងនៅ ភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ប្រភពពីនគរបាលស្រុកថ្ពងបានបន្តឲ្យដឹងទៀតថា ជនសង្ស័យខាងលើមានឈ្មោះ ហម ចាន់ដារ៉ា ហៅង៉ោល ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០៩ កញ្ចប់ ដាវ ០២ដើម កាំភ្លើងស្នប់០១ដើម ទូរសព្ទដៃ០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកថ្ពងបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ និងរៀបចំបែបបទកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕