
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបានប្រទះឃើញស.ពអណ្តែតក្នុងទឹកមួយ នៅចំណុចស្ពានក្រឡ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ។
ករណីដែលបានប្រទះឃើញស.ពអណ្តែតទឹកខាងលើនេះ លោកវរសេនីយ៍ត្រី អុន គឹមហួង ដែលជាមេបញ្ជាការផ្នែកសឹករងស្រុកមង្គលបុរី បានដឹកនាំកម្លាំងចំនួន០៦នាក់ចុះជួយរាវរកសព និងដើប្បីស្រង់ឡើងមកលើគោក ។
ក្រោយពីបានស្រង់សពដាក់លើគោករួចហើយ នៅម៉ោង០៣រសៀលថ្ងៃដដែល សមត្ថកិច្ចក៏បានពិនិត្យរកឃើញអត្តសញ្ញានៃស.ពមានឈ្មោះ ជួប កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
ប្រភពព័ត៌មានបឋមថាពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា មូលហេតុគឺជនរងគ្រោះបានជិះកង់ មកឈប់ផ្អែកនឹងបង្កាន់ដៃស្ពាន រួចហើយក៏បានចុះទៅលាងជើង ក៏បាន រអិលជើងនឹងស្លែរ បណ្តាលអោយធ្លាក់ចូលទឹកលង់ស្លា.ប់តែម្តង ៕