
ភ្នំពេញ ៖ កម្មវិធីប្រឡងចម្រៀង ពោរពេញទៅដោយបេក្ខជនបេក្ខនារីជាច្រើនដែលមានសមត្ថភាពនិងទេពកោសល្យផ្សេងៗគ្នា។
ដោយឡែកនៅការប្រឡងនាសប្តាហ៍ទី 3 នេះវិញលេចចេញបេក្ខជនមួយរូបដែលគេស្គាល់ថាជាប៉ូលីសផ្នែកខាងអង្គរក្សមួយរូបដែលមានរូបសម្បត្តិស្អាតមិនតែប៉ុណ្ណោះថែមទាំងរួសរាយរាក់ទាក់បើនិយាយពីសំឡេងវិញញាក់សាច់រន្ជួយឆាកតែម្ដង។
នៅថ្ងៃដែលប្រឡងនោះលោកអៀនប៊ុនហេងដែលជាប៉ូលីសសង្ហាបានលើកយកបទចម្រៀងដ៏ល្បីមួយបទដែលមានចំណងជើងថានឹកសង្សារចាស់ដែលជាសំនៀងដើមរបស់លោកឆាយវីរៈយុទ្ធមកបកស្រាយ។ មុនដំបូងគណៈកម្មការទាំង 4 ហាក់ដូចជាអស់សង្ឃឹមនៅពេលដែលលឺចំណងជើងបទចម្រៀងនោះព្រោះថាបទនេះពិបាកនឹងបកស្រាយណាស់។ប៉ុន្តែសម្រាប់លោកអ៊ានប៊ុនហេងវិញបកស្រាយបទចម្រៀងនេះដល់រលូនទៅវិញដោយគ្មានផលវិបាកបន្តិចសោះធ្វើអោយគណៈកម្មការស្រឡាំងកាំងហើយគ្មានពាក្យអ្វីដែលត្រូវនិយាយហើយសម្រេចផ្ដល់ ( yes )ព្រមគ្នាតែម្ដងថែមទាំងសរសើរលោកមិនដាច់ពីមាត់។
សូមបញ្ជាក់ថាគ្រាន់តែផុសវីដេអូរបស់គាត់ត្រឹមតែ 10 ម៉ោងមានអ្នកចូលទស្សនារាប់មឺុនដងបើចង់ដឹងច្បាស់សូមចូលទស្សនាវីដេអូខាងក្រោម