
បាត់ដំបង៖ កាលពីថ្ងៃទី ២៤ ខែឧសភា កម្លាំងការិយាល័យជំនាញបានតបញ្ជូនជនសង្ស័យ ២រូប ទៅសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណីយកម៉ូតូអ្នកស្គាល់គ្នាទៅបញ្ចាំ និងអ្នលទទួលបញ្ចាំម៉ូតូគ្មានឯកសារត្រឹមត្រូវ។
ប្រភពពីនគរបាលបានឲ្យដឹងថា បន្ទាប់ពីបុរសម្នាក់បានចូលដាក់ពាក្យបណ្តឹង ក្នុងករណីជនសង្ស័យម្នាក់បានខ្ចីម៉ូតូហើយគេចខ្លួនបាត់ ក្រោយទទួលបានពាក្យបណ្តឹងនគរបាលជំនាញបានចុះស្រាវជ្រាវរហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបសមត្ថកិច្ចអាចកំណត់មុខសញ្ញាបានច្បាស់លាស់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងម្ចាស់ហាងបញ្ចាំ ព្រមទាំងបានដកហូតវត្ថុតាងជាក់ស្តែងទាំងម៉ូតូរបស់ជនរងគ្រោះ ទាំងម៉ូតូដែលជាប់ពាក់ព័ន្ធចំនួន ៨គ្រឿងផ្សេងទៀត ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ឲ្យដឹងថា
ជនសង្ស័យទី១. ឈ្មោះ ប៉េ សីហា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាតរតនៈ ជាអ្នកដែលបានយកម៉ូតូជនងរគ្រោះទៅដាក់បញ្ចាំ។
ទី២. ឈ្មោះអ៊ូច សារ៉ន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាម្ចាស់ទីតាំងទទួលម៉ូតូបញ្ចាំ។
ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៦គ្រឿង នឹងម៉ូតូហុងដាស្កុបពី ចំនួន០៣ គ្រឿង។ ក្រោយការបង្ក្រាបសមត្ថកិច្ចបានប្រគល់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ ១C-៦៩៣៨ ឲ្យទៅជនរងគ្រោះម្ចាស់ដើមវិញ រីឯវត្ថុតាងម៉ូតូផ្សេងទៀត ត្រូវរក្សាទុកជាបណ្តោះអាសន្ន រងចាំម្ចាស់ដើមមកទទួល៕