
បាត់ដំបង ៖ រថយន្ដមួយគ្រឿងបើកបុករះម៉ូតូនិងអ្នកធ្វើដំណើថ្មើរជើងចំពីក្រោយ បណ្ដាលឲ្យ មនុស្ស០៤នាក់ ក្នុងចំណោម០៧នាក់ បានស្លាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយរថយន្តម៉ាក isuzu ព៌ណទឹកប្រាក់ពាក់ស្លាកលេខ ព្រះវិហារ 2A-0193 បើកបរពីកើតទៅលិច ដោយល្បឿនលឿន បានបុកពីក្រោយជាមួយនឹងម៉ូតូអត់ស្គាល់ម៉ាកពាក់ស្លាកលេខ សៀមរាប 1I-9342 ដែលកំពុងបណ្តើរ ព្រមទាំងអ្នកថ្មើរជើងមួយក្រុម បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់ចំនួន ០៦ នាក់ ។
ប្រភពពីលោកអធិការ វេ គឹមចត់បានឲ្យដឹងថា នៅពេលកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ព្រោះរថយន្តបើកលឿន ហើយពេលបុកនោះបណ្តាលអោយម៉ូតូធ្លាក់ចេញពីផ្លូវ ឆេះខ្ទេចតែម្តង និងនារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងផង។
ប្រភពដដែលបានបន្តថា ចំណែកឯអ្នករបួសធ្ងន់ទាំងអស់ក៏ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ហើយក៏មានម្នាក់ទៀតបានស្លាប។ ដោយសារសភាពនិងរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្តបង្អែកខេត្ត លុះព្រឹកថ្ងៃទី២៥ នេះ ក៏មានជនរងគ្រោះ០២នាក់ទៀត បានបាត់បង់ជីវិត។
ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋានបានប្រគល់ការងារនេះទៅឲ្យការិយាល័យចរាចរណ៍ខេត្តហើយ ដើម្បីតាមស្រាវជ្រាវរកជនបង្កដែរបើកបររថយន្តនោះ មកអនុវត្តតាមផ្លូវច្បាប់៕