
បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១ៈ០០នាទីយប់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ បានចុះធ្វើការបង្ក្រាបករណីនិងឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ អៀង រ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមទាំងដក់ហូតគ្រឿងញៀនជាច្រើនប្រភេទ។
សមត្ថកិច្ចដកហូតវត្ថុតាងបានដូចជាៈ ម្សៅម៉ត់សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣៦កូនថង់ ថ្នាំគ្រាប់ពណ៍ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន ៥១គ្រាប់ ថ្នាំគ្រាប់ពណ៍ផ្ទៃមេឃ មានអក្សរ V l ចំនួន ៣៧ គ្រាប់ ថ្នាំគ្រាប់ពណ៍ប៉ៃតងមានរូប ម្គុដពីលើ ចំនួន ១៤ គ្រាប់ ថ្នាំគ្រាប់ពណ៍ផ្កាឈូកមានរូបម្គុដពីលើ ចំនួន ១៨ គ្រាប់ ថ្នាំគ្រាប់សំបកពណ៍ឈាមជ្រូកចំនួន ១០ គ្រាប់ ថ្នាំកញ្ចប់ពណ៍ខៀវចំនួន ១៥ កញ្ចប់ ថ្នាំកាហ្វេសប្បាយចំនួន ០១ កញ្ចប់ ថ្នាំយិន សុីន០១កញ្ចប់។ ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់ ហឹបដែកចំនួន ០១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕