
ភ្នំពេញ ៖ រឿងរ៉ាវដែលហួសចិត្តនឹកស្មានមិនដល់ចំពោះការប្រើប្រាស់នូវអំពើហិង្សាយ៉ាងព្រៃផ្សៃ ទៅលើក្មេងស្រីទើបតែអាយុ ៩ឆ្នាំបានកើតឡើងកាលពីថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២២ នេះបើយោងតាមការរៀបរាប់របស់គណនេយ្យហ្វេសប៊ុកមួយបានសរសេរបង្ហោះលើបណ្ដាញសង្គមដែលមានឈ្មោះថា Heng Theary ដែលបានសរសេរភ្ជាប់ក្នុងន័យអាណិតអាសូរជាពន់ពេកដែលមានខ្លឹមសារដូចខាងក្រោម ៖
“អាណិតខ្លោចចិត្ត រត់ផ្លោះរបងមកសូមអោយជួយ ក្មេងអាយុ៩ឆ្នាំ មកធ្វើការអោយគេត្រូវម្ចាស់ផ្ទះធ្វើអំពើហិង្សាយ៉ាងព្រៃផ្សៃ គ្មានអាណិតអាសូរក្មេង ទើបគាត់សំរេចចិត្តរត់ចេញពីផ្ទះសូមអោយជួយគាត់ផង ថ្ងៃទី២៣.០៥.២០២២ ម៉ោង៥.៣០នាទីល្ងាចហួសចិត្ត ”
ទាក់ទងជាមួយនឹងករណីប្រើប្រាស់នូវអំពើហិង្សាយ៉ាងព្រៃផ្សៃខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់មានការបំភ្លឺពីភាគីណាមួយនោះទេ។ សេចក្តីរាយការណ៍បឋមដែលយើងខ្ញុំទទួលបានជនសង្ស័យត្រូវបានសមត្ថកិច្ចសង្កាត់ផ្សារដេប៉ូទី០១ ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងប្រហែល ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២២ ។
បើតាមប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាពសារព័ត៌មានសករាជថ្មីយើងខ្ញុំឲបានដឹងថា ករណីហិង្សាចំពោះក្មេងស្រីនេះមិនមែនជាលើកទីមួយនោះទេ។
សូមបញ្ជាក់អង្គភាពសារព័ត៌មានសករាជថ្មី រង់ចាំសេចក្តីបំភ្លឺពេញ ២៤ ម៉ោង។
រាយការណ៍ព័ត៌មានទាន់ហេតុការណ៍
☎️០៨៩ ២៣៤ ៤៥៧
០១០ ៣៣ ៩៩ ៣៩, ០៨៦ ៧៧០ ៥៧៧