
បន្ទាយមានជ័យ ៖ រថយន្ដ០២គ្រឿងបុកគ្នា បណ្តាលឱ្យមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាល។
ហេតការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិឈ្នូរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើងរវាងរថយន្តម៉ាក់សាំយ៉ុងមួយគ្រឿងពាក់ផ្លាក់លេខភ្នំពេញ2C-3152 ធ្វើដំណើតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានរេចង្កូតទៅបុករថយន្តព្រូសមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ2AP-6749 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន០៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើបង្កដោយរថយន្តម៉ាកសាំងយ៉ុងដែលងងុយដេក ក៏ជ្រុលទៅបុកតែម្តងបណ្ដាលឲ្យរថយន្តរងការខូចអស់ស្ទើរទាំងស្រុង រថយន្តសាំយ៉ុងខាងលើ មានដឹកឈើកែច្នៃទ្វារចំនួន០៥សន្លឹកនិងរថយន្តព្រូសខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែង ហើយស្ទូចរថយន្តទាំង០២គ្រឿងរួមឈើ០៥សន្លឹក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ។