ភ្នំពេញ៖កម្លាំងនគរបាលសង្កាត់ដង្កោបានចាប់បុរសម្នាក់ករណីរំលោភសេពសន្ធវៈក្មេងស្រីតូចអាយុ៦ឆ្នាំរហូតបានសម្រេច។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១កម្លាំងនគរបាលបានជនសង្ស័យម្នាក់តាមបណ្តឹងពីស្ត្រីជាម្តាយករណីរំលោភសេពសន្ធវ:លើក្មេងស្រីដែលប្រព្រឹត្តក្នុងបន្ទប់ជួលមួយនៅភូមិខ្វាខណ្ឌដង្កោ។ជនសង្ស័យអាយុ៤៨ឆ្នាំ ស្ត្រីជាម្តាយអាយុ៣៦ឆ្នាំរីឯក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ។
ក្រោយទទួលពាក្យបណ្តឹងពីកម្លាំងនគរបាលបានចុះចាប់ជនសង្ស័យនៅម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ស្ថិតក្នុងភូមិជើងឯក ខណ្ឌដង្កោ យកមកសាកសួរ។បុរសនោះបានសារភាពថា រូបគេពិតជាបាន រំលោភក្មេងស្រីនេះមែន។ជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕