
បន្ទាយមានជ័យ ៖ ក្មេងទំនើងមួយក្រុមបានជិះម៉ូតូដេញកាប់ យុវជន ៣នាក់ បណ្ដាលឲ្យរងរបួសម និងខ្ទេចម៉ូតូមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ។ ហេតុការណ៍នេះ បានកើតឡើង នៅព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ នៅតាមបណ្តោយផ្លូវបេតុង១ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ មានម្នាក់រងរបួសដៃឆ្វេង ម្នាក់របួសខ្នង និងម្នាក់ទៀត ជាអ្នកបើកបរម៉ូតូ រងរបួសតិចតួច ពេលដួលម៉ូតូ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានក្រុមជនបង្ក កាប់ខូចផ្នែកខាងក្រោយ មិនតែប៉ុណ្ណោះ អ្នកឃើញហេតុការណ៍ និយាយថា ក្រុមជនបង្ក បានរកដុតម៉ូតូជនរងគ្រោះចោលទៀត តែដុតមិនឆេះ។
ក្រោយកើតហេតុ លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុភ្លាមៗ និងសាកសួរជនរងគ្រោះ ដើម្បីស្រាវជ្រាវរកមូលហេតុ និងតាមរកក្រុមបង្ក យកមកផ្តន្ទាទោស ឲ្យខាងតែបាន៕