
សៀមរាប ៖ គោយន្តដឹកថ្មមួយគ្រឿងបុករោងជាងជួសជុលម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍បានកើតឡើងកាលពី វេលាម៉ោង ៩ៈ០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិឈូ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងគោយន្តកែច្នៃ ពណ៌ខៀវ បើកបរបុរសម្នាក់ឈ្មោះ សំ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ ជាគ្រូបង្រៀន បានបើកបុកជនរងគ្រោះដែរកំពុងអង្គុយធ្វើម៉ូតូមានឈ្មោះ ហេង ហ៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរ ជាកសិករ (ស្លាប់)និងខូចខាតម៉ូតូចំនួន០២គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមកពីម្ចាស់គោយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសពជនរងបានប្រគល់ឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនបង្កត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកពួកធ្វើការឃាតខ្លួន និងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
