
ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នៅភូមិគ្រឹះសព លេខ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ប្រតិភូដែលអញ្ជើញអមដំណើរឯកឧត្តម ស សុខា នាឱកាសនោះរួមមាន ៖ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រមាណ ៥០នាក់ ។
សូមជម្រាបថា សពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន នឹងត្រូវដង្ហែទៅបញ្ចុះនៅក្នុងវត្តស្លាកែត ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ។
គួររំលឹកថា ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ៕