បន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុទើបតែ១ឆ្នាំញុំាពោតស្ងោរហើយស្លាក់ជាប់ចូលបំពង់ខ្យល់ស្ទះស្លាប់គួរឲ្យអាសូរ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កុមាររងគ្រោះមានឈ្មោះ រ៉ាន់ សុវណ្ណរតនា ភេទប្រុស អាយុ១ឆ្នាំ រស់នៅភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឳពុកមានឈ្មោះ ឈុន រ៉ា អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ ម៉ង់ សុភី (ធ្វើការនៅភ្នំពេញ) ដោយទុកកូនអោយនៅជាមួយយាយឈ្មោះ ចាត លឺ អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ យាយបានទិញពោតស្ងោអោយចៅញុំា ពេលនោះកុមាររងគ្រោះបានដើរញុំាពោត ផុតពីភ្នែកយាយស្រាប់តែកុមារខាងលើស្លាក់គ្រាប់ពោតចូលក្នុងបំពង់ខ្យល់បណ្តាលឲ្យកុមារម្នាក់នោះស្លេកស្លាំង ហើយយាយបានដឹកចៅយកមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំភ្នំលៀប ហើយកុមារខាងលើក៏បានដាច់ខ្យល់ស្លាប់នៅនឹងពេទ្យតែម្តងទៅ៕